ថ្ងៃ ពុធ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧

តារាចម្រៀង​ ខេមរៈ​ សិរីមន្ត​ ជួយ​លុយ​កាកបាទក្រហមកម្ពុជា​១.០០០​ដុល្លារ​ ខណៈ​រឿង​ក្តី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តុលាការ​មិន​ទាន់​ចប់​

​ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​១៥១​នៃ​ទិវា​ពិភពលោក​កាកបាទក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ កាលពី​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ តារាចម្រៀង​លំដាប់​ជួរ​មុខ​ប្រចាំ​ផលិតកម្ម​សាន់​ដេ​ បាន​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​ចំនួន​១.០០០​ដុល្លារ​អា​មេ​រិ​ក​ ឧបត្ថម្ភ​ដល់​កាកបាទក្រហមកម្ពុជា​ ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជា​ប្រធាន​ និង​ត្រូវជា​ភរិយា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ខណៈ​ការ​បរិច្ចាគ​ប្រាក់​ជូន​អង្គការ​មនុស្សធម៌​មួយ​នេះ​ចំ​ពេល​ដែល​រឿង​ក្តី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ស្មុគស្មាញ​របស់​ខ្លួន​នៅ​ស្ថាប័ន​តុលាការ​កំពូល​មិន​ទាន់​ចប់​នៅឡើយ​ ។​

​រូបភាព​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​របស់​តារាចម្រៀង​ ខេមរៈ​ សិរីមន្ត​ ជួយ​ដល់​កាកបាទក្រហមកម្ពុជា​នោះ​ មាន​មជ្ឈដ្ឋាន​នានា​លើក​ឡើង​ផ្ទុយ​គ្នា​ គឺ​ទី​១​គេ​បាន​កោតសរសើរ​ចំពោះ​កាយវិការ​សប្បុរសធម៌​របស់​តារាចម្រៀង​ ខេមរៈ​ សិរីមន្ត​ ដែល​បាន​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​ជួយ​ដល់​កាកបាទក្រហមកម្ពុជា​ ដើម្បី​ចូលរួម​ចំណែក​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​កម្ពុជា​ និង​ទី​២​ គេ​បាន​ផ្តោតអារម្មណ៍​ថា​ អាច​តារាចម្រៀង​ ខេមរៈ​ សិរីមន្ត​ ប្រើប្រាស់​កាយវិការ​សប្បុរសធម៌​នេះ​ពញាក់​អារម្មណ៍​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ដ៏​មាន​ឥទ្ធិពល​ ជួយ​ជំរុញ​ឲ្យ​ស្ថាប័ន​តុលាការ​កំពូល​ពិចារណា​ព​ន្លឿ​ន​ដំណើរការ​នីតិវិធីរឿងក្តី​ និង​វិនិច្ឆ័យ​ផ្តល់​យុត្តិធម៌​ឲ្យ​ខ្លួន​ ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ កាលពី​ថ្ងៃ​ទី​០៧​ ខែមីនា​ ឆ្នាំ​២០១៣​កន្លង​មក​ ដ្បិត​ក្រុមហ៊ុន​រថយន្ត​បង្ក​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ ជា​ក្រុមហ៊ុន​របស់​មន្ត្រី​យោធា​ដ៏​មាន​អំណាច​ម្នាក់​ស្និទ្ធ​នឹង​បុរស​ខ្លាំង​ ទោះបី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាឧទ្ធរណ៍​ធ្លាប់​បាន​កាត់ក្តី​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ SK​ សង​ប្រាក់​ទៅ​ក្រុម​តារាចម្រៀង​ ខេមរៈ​ សិរីមន្ត​ ជា​ជន​រង​គ្រោះ​ក៏​ដោយ​ ។​

​គួរ​បញ្ជាក់​ថា​ ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​១៥១​នៃ​ទិវា​ពិភពលោក​កាកបាទក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ ៨​ ឧសភា​ ឆ្នាំ​២០១៤​ ក្រោម​ប្រធានបទ​ "​ខ្ញុំ​និង​កាកបាទក្រហម​"​ នេះ​ កាកបាទក្រហមកម្ពុជា​ទទួល​ថវិកា​ពី​សប្បុរសជន​បាន​ចំនួន​១៤.៣៦០.៩៩៧​ដុល្លារ​អា​មេ​រិ​ក​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.