ថ្ងៃ អង្គារ ទី ២២ ខែ ឧសភា ឆ្នាំ ២០១៨

គង់ វង្ស​យ៉ា​ទី បញ្ចេញ​អាវ​វាល​ក្លៀក​សិច​ស៊ី​ នាពេល​រាប់បាត្រ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​

នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ថ្ងៃ​ម្សិលមិញ តារា​សម្តែង​និង​ជា​ពិធី​ការិនី គង់ វង្ស​យ៉ា​ទី ក៏បាន​ទៅ​វត្ត​អារាម​ជាមួយ​ក្រុមគ្រួសារ​របស់​នាង ដូច​ពុទ្ធសាសនិកជន​ដទៃទៀត​ដែរ ប៉ុន្តែ​តារា​ខ្មែរ​រូបនេះ​មិនបាន​បញ្ជាក់​ប្រាប់ថា នាង​ទៅ​វត្ត​ណាមួយ​នោះទេ​។​ ​

សកម្មភាព​ទៅ​វត្ត​ធ្វើបុណ្យ​ដាក់​ទាន​របស់​តារា គង់ វង្ស​យ៉ា​ទី នាង​បាន​Post រូបថត​របស់​នាង​កំពុង​រាប់បាត្រ​ក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ជាមួយ​ក្រុមគ្រួសារ​នៅក្នុង​Page របស់​នាង​នៃ​បណ្តាញ​សង្គម​Facebook ដោយ​នាង​ពាក់អាវ​វាល​ក្លៀក​បង្ហាញ​រូបភាព​សិច​ស៊ី បញ្ចេញ​សាច់​ដើមដៃ​សខ្ចី​ខុសប្លែក​ពី​ស្ត្រី​ផ្សេងៗ​ទៀត​ដែលមាន​វត្ត​មាននៅ​ទីនោះ​។​

ក្រោយពេល​Post រូបថត​នាង​ដោយ​បញ្ចេញ​អាវ​វាល​ក្លៀក​សិច​ស៊ី នាពេល​រាប់បាត្រ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​ក្នុង​Facebook រួចមក មាន​អ្នកលេង​Facebook បាន​Comment ចំនួន​ជាង​៣០ ក្នុងនោះ​ចំនួន​២៨Comments បានធ្វើការ​រិះគន់​ទៅលើ​ការ​ស្លៀកពាក់​មិនសូវ​សមរម្យ​របស់​នាង​ក្នុងនាម​ជាតា​រា​ខ្មែរ​ពេល​ទៅធ្វើ​បុណ្យទាន​នៅ​វត្ត​អារាម​។​

គួរ​រម្លឹក​ជូន​ដែរ​ថា តារា​គង់ វង្ស​យ៉ា​ទី ធ្លាប់​កើតមាន​រឿងរ៉ាវ​ល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម​Facebook រួម​ម្តងមកហើយ​ទាក់ទង​នឹង​ការ​Post នូវ​រូបភាព​ខ្លួនប្រាណ​របស់​នាង​ដែល​គ្មាន​ពាក់អាវ​ទ្រនាប់​។​

ទោះយ៉ាងណា​ក៏ដោយ ក្នុងនាម​ជា​តារា​បម្រើ​ការងារ​ក្នុង​វិស័យ​សិល្បៈ​គួរតែ​ធ្វើជា​គំរូ​ដល់​មហាជន​ក្នុងការ​ស្លៀកពាក់​និង​អត្តចរិត ឫកពា​ឲ្យ​ល្អ​ប្រពៃ​សម​ស្របតាម​ប្រពៃណី​វប្បធម៌​ល្អ​ផូរផង់​របស់​ខ្មែរ ប្រសើរ​ជាង​ចង់​ល្បី​ដោយសារ​បង្កើត​នូវ​រឿងអាស្រូវ​៕

685006545_n

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.