ថ្ងៃ អង្គារ ទី ២២ ខែ ឧសភា ឆ្នាំ ២០១៨

តារា​ហុងកុង សំណាងល្អ «Linda Chung» បដិសេធ​ពាក្យ​ច​ចាម​អារាម​ថា មានអីៗ​ជាមួយ​មិត្ត​ប្រុស​

នា​រយៈពេល​ចុងក្រោយ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម Internet បាន​ទម្លាយ​ចេញ​នូវ​ពាក្យ​ច​ចាម​អារាម​ថា តារា​សម្តែង​ស្រី​ល្បីឈ្មោះ របស់​ហុងកុង​មួយរូប​គឺ​នាង Linda Chung ដែល​នៅ​ស្រុក​ខ្មែរ​គេ​តែង​និយម​ហៅថា ជា​នាង «​សំណាងល្អ​» នោះ មាន​ទំនាក់ទំនង​ស្នេហា​យ៉ាង​ស៊ីជម្រៅ​ខុស​ប្រក្រតី​រហូតដល់​ថ្នាក់​មានអីៗ​ជាមួយ​មិត្ត​ប្រុស​គឺ​លោក Philip Ng ។​

តារា​សម្តែង Linda Chung ត្រូវបាន​គេ​ដឹងថា មាន​ទំនាក់ទំនង​ជាមួយ​លោក Philip Ng ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៧ មកម្ល៉េះ គឺមាន​រយៈពេល​៦​ឆ្នាំ ហើយៗ​តែង​បានបង្ហាញ​នូវ​ការថតរូប​រួមគ្នា​ជា​ញឹកញយ​ដង​។​

ក្នុង​ពិធី​សម្ពោធ​ហាង​ទំនិញ​មួយ​កាលពី​ថ្ងៃ​ពុធ ដើម​សប្តាហ៍​នេះ នាង Linda Chung អាយុ​២៩​ឆ្នាំ តែ​នៅ​រក្សា​សម្រស់​ដ៏​ស្រស់​ផូរផង់​នោះ បាន​ចេញមុខ​បដិសេធ​នូវ​ពាក្យ​ច​ចាម​អារាម​ទាំងឡាយ​ដែលថា មានអីៗ​ខុស​ក្បួន​ជាមួយ​មិត្ត​ប្រុស ប៉ុន្តែ​នាង​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា នាង​ពិត​ជាមាន​ម្ចាស់​ចិត្ត​ក្នុង​បេះដូង​រួចហើយៗ​នាង​មាន​គម្រោង​ចង់​រៀបការ​នៅក្នុង​អាយុ​៣៣​ឆ្នាំ ពោលគឺ​៤​ឆ្នាំ​ខាងមុខ​៕​

153129

153131

153133

153125

153127

153123

linda-chung-lingerie

10ec4p1

tumblr_mhts2y6jEO1rawvgfo1_500

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.