ថ្ងៃ អង្គារ ទី ២២ ខែ ឧសភា ឆ្នាំ ២០១៨

«​ពេល​អូន​ត្រូវ​គ្នា​» របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន «​ខេ​ម​» តើ​មាន​អ្វី​ពាក់ព័ន្ធ​នឹង​បទ​ចម្រៀង​របស់​ថៃ ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​ថៃ​ខឹងសម្បា​?

​ប្រជាពលរដ្ឋ​ថៃ​បាន​សម្តែង​នូវ​ការក្តៅក្រហាយ​យ៉ាងខ្លាំង​បន្ទាប់ពី​ផលិតកម្ម​ថោ​ន «Town Production» បានចេញ​វ៉ុល​ចម្រៀង​អាល់​ប៊ុ​ម​លេខ​២៣ កាលពី​អំឡុង​ចុងឆ្នាំ​២០១២ ក្នុងនោះ​មាន​បទ​ចម្រៀង​មួយ​បទ​បកស្រាយ​ដោយ​តារាចម្រៀង «​ខេ​ម​» មាន​ចំណង​ជើងថា «​ពេល​អូន​ត្រូវ​គ្នា​»​។​ ​

ព័ស្តុតាង​ដែល​បង្ហាញ​ដោយ​ប្រជាពលរដ្ឋ​ថៃ បាន​ឲ្យ​ដឹងថា ថៃ​មាន​បទ​ចម្រៀង​ដ៏​ពិ​រោះ និង​ពេញនិយម​របស់គេ​មួយ ដែល​បាន​ផលិត​តាំងពីដើម​ឆ្នោត​២០១១ មកម្ល៉េះ ហើយ ថៃ​បាន Post នៅក្នុង​គេហទំព័រ Youtube ដែលមាន​អ្នកគាំទ្រ​ចំនួន​៤៨៤.៩៦៩​នាក់​។ បទ​ចម្រៀង​នេះ​មាន​បទ​ភ្លេង​និង​របៀប​សម្តែង​សឹងតែ​ដូចគ្នា​តែម្តង​ទៅនឹង​បទ​ចម្រៀង​ខ្មែរ​របស់​ផលិត​ថោ​ន ដែល​ច្រៀង​ដោយ​តារាចម្រៀង «​ខេ​ម​»​។​ ​

មជ្ឈដ្ឋាន​អ្នក​ស្តាប់​បាន​ចោទ​ជា​សំណួរ​ថា តើ​បទ​ចម្រៀង «​ពេល​អូន​ត្រូវ​គ្នា​» របស់​ផលិតកម្ម​ថោ​ន បកស្រាយ​ដោយ​តារាចម្រៀង «​ខេ​ម​» មាន​អ្វី​ពាក់ព័ន្ធ​ពិតប្រាកដ​ទៅនឹង​បទ​ចម្រៀង​ដ៏​ល្បី​របស់​ថៃ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ថៃ ខឹងសម្បា​បញ្ចេញ​ប្រតិកម្ម​ពេញ​បណ្តាញ​សង្គម Facebook ? ​

ក្រុម​អ្នក​ស្រឡាញ់​វិស័យ​សិល្បៈ វប្បធម៌​ខ្មែរ បាន​លើកឡើងថា បើ​អ្នកនិពន្ធ​ទំនុកច្រៀង និង​និពន្ធ​បទ​ភ្លេង​ប្រចាំ​ផលិតកម្ម​ថោ​ន លួច​ចម្លង​ស្នាដៃ​គេ​ពី​ប្រទេស​ថៃ ឬ​ពី​បរទេស​ណាមួយ​ដូច​បេះបិទ​ទាំងស្រុង​មែន​នោះ​គឺ​មិន​ត្រឹមតែ​មិនអាច​ឲ្យ​វិស័យ​សិល្បៈ​ខ្មែរ​រីកចម្រើន​នោះទេ ហើយ​នាំ​ឲ្យ​បរទេស​គេ​មើលងាយ​បន្ទាបបន្ថោក​ខ្មែរ​ថែមទៀត ថា​ខ្មែរ​លួច​ចម្លង​ស្នាដៃ​របស់គេ​។ ​

សូម​ប្រិយមិត្ត​អ្នកអាន​ផ្ទៀង​ស្តាប់​បទ​ចម្រៀង​ទាំង​២​បទ​នេះ «​ខ្មែរ និង​ថៃ​» រួចហើយ​សូមមេត្តា​ផ្តល់​ជាម​តិ​យោ​បាល​ផង ក្នុងន័យ​កែលម្អ​វិស័យ​សិល្បៈ វប្បធម៌​ខ្មែរ​យើង ដែល​ធ្លាប់តែ​រុងរឿង​ពី​អតីតកាល​៕​

town

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.