ថ្ងៃ សុក្រ ទី ១៧ ខែ សីហា ឆ្នាំ ២០១៨

ឆ​យី ល្បីឈ្មោះ​ម្តងទៀត​ដោយសារ​បញ្ចេញ​ដើមទ្រូង​សិច​ស៊ី​ទ្រលុកទ្រលន់​យ៉ាង​ព្រហើន​

​អស់លោក អ្នកអាន និង​អ្នក​ស្រឡាញ់​គាំទ្រ​វិស័យ​សិល្បៈ​ខ្មែរ​ទាំងឡាយ ប្រាកដជា​ទំនង​មិនទាន់​ភ្លេច​នៅឡើយ​ទេ​នូវ​តារា​សិច​ស៊ី​មួយរូប​របស់​ខ្មែរ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុងចំណោម​តារា​ខ្មែរ​សិច​ស៊ី​ឯទៀតៗ ដែល​បាន​ចូលរួម​កម្មវិធី​អាណាចក្រ​តារា​ឆ្នាំ​២០១៣ កាលពី​រាត្រី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៣ កន្លងមក​នោះ គឺ​កញ្ញា ឆ យី ។​

​ក្នុង​កម្មវិធី​អាណាចក្រ​តារា​ឆ្នាំ​២០១៣ កញ្ញា​ឆ​យី បាន​បញ្ចេញ​ដើមទ្រូង​សិច​ស៊ី​ដ៏​ទ្រលុកទ្រលន់​របស់​នាង​យ៉ាង​ព្រហើន​រហូត​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកទស្សនា​កម្មវិធី​អាណាចក្រ​តារា រិះគន់​ខ្លាំងៗ និង​ចំៗ ដោយ​ហៅ​កម្មវិធី​អាណាចក្រ​តារា​ថា ជា «​អាណាចក្រ​សាច់ និង​ដើមទ្រូង​តារា​»​។​ ​

ក្រោម​សម្ពាធ​នៃ​ការរិះគន់​ខ្លាំងៗ​ពី​ទស្សនិកជន​ភ្លាមៗ​រួចមក កញ្ញា​ឆ​យី បាន​បញ្ចេញមតិ​នៅក្នុង Status នៃ Account បណ្តាញ​សង្គម Facebook របស់​នាង នា​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៣ ថា «​ចង់​ឲ្យ​ប្រទេស​ក្លាយជា​សេរី បែរជា​រិះគន់​ធ្វើ​អ្វី​ក៏​មិនបាន ស្លៀក​អ្វី​ក៏​អត់​បាន​។ គ្មាន​អ្នកណា​ភ្លេច​វប្បធម៌ ប្រពៃណី​ខ្មែរ​ទេ តែ​អ្វីៗ​ធ្វើតាម​កាលៈទេសៈ ដើម្បី​ឲ្យ​សិល្បៈ​យើង​មាន​ភាព​ស៊ី​វិ​ល័យ​ខ្លះ មាន​ពេល​ត្រូវ​សិច​ស៊ី មាន​ពេល​ត្រូវ​បុរាណ​! ក្រឡេកមើល​ជុំវិញ​ប្រទេស​អាស៊ី ជិត​យើង​មើលថា គេ​ដើរ​ដល់​ណា​ហើយ​? ពួកគាត់​មិនបាន​ស្លៀក​អ៊ីចឹង​ចូល​អារាម​ទេ មិនបាច់​រិះគន់​អី​ដល់​ថ្នាក់​ហ្នឹង​ទេ​! ប្រុសៗ​មិន​យល់​ទេ​ថា នារីៗ​ចង់​ស្អាត​សិច​ស៊ី​ប៉ុណ្ណា​នោះ​!»​។​ ​

ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៣ កញ្ញា​ឆ​យី ក៏បាន​សម្រេចចិត្ត​សុំទោស​ជា​សាធារណៈ​ចំពោះ​កំហុសឆ្គង​នឹង​ភាព​សិច​ស៊ី​ជ្រុល​របស់ខ្លួន​តាមរយៈ Account បណ្តាញ​សង្គម Facebook របស់​នាង​។ ជាមួយនឹង​ការសុំ​ទោស​ជា​សាធារណៈ​នេះ កញ្ញា​ឆ​យី ក៏បាន​ស្នើសុំ​ឲ្យ​អ្នកគាំទ្រ​រូបនាង​ផ្តល់ឱកាស​ឲ្យ​នាង​បានធ្វើ​ការកែលម្អ​ខ្លួន​ឡើងវិញ​ផងដែរ​។

​ស្រាប់តែ នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ កញ្ញា ឆ​យី ក៏​នៅតែ​ចូលចិត្ត​បញ្ចេញ​ដើមទ្រូង​សិច​ស៊ី​ដ៏​ទ្រលុកទ្រលន់​របស់​នាង​យ៉ាង​ព្រហើន​សាជាថ្មីទៀតដដែល ដែល​ធ្វើ​ឲ្យ​ប្រុសៗ​នៅតែ​ចាប់អារម្មណ៍​នឹង​ការបញ្ចេញ​រូបភាព​សិច​ស៊ី​សាជាថ្មី​របស់​នាង​។ ​

មជ្ឈដ្ឋាន​អ្នកគាំទ្រ​តារា​ខ្មែរ​សិច​ស៊ី​រូបនេះ បាន​លាន់មាត់​ថា ព្រោះតែ​ហ៊ាន​បញ្ចេញ​ដើមទ្រូង​សិច​ស៊ី ដ៏​ទ្រលុកទ្រលន់ និង​ស្រើបស្រាល​យ៉ាង​ចាស់ដៃ និង​យ៉ាង​ព្រហើន​បែបនេះ ទើប​ធ្វើ​ឲ្យ​កញ្ញា​ឆ​យី បាន​ល្បីឈ្មោះ​ម្តងទៀត​នៅក្នុង​វិស័យ​សិល្បៈ​ខ្មែរ ដូចដែល​នាង​បាន​អះអាងថា «​ដើម្បី​ឲ្យ​សិល្បៈ​យើង​មាន​ភាព​ស៊ី​វិ​ល័យ​»៕​

31900_420201791417232_1589471360_n


1174670_413367778767300_472034036_n

 

560527_420230871414324_879519245_n

chhor-yee-text02
chhoryee-text

 
Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.