ថ្ងៃ សៅរ៏ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៤
1

កម្លាំង​នគរបាល​ជាង៥០០​នាក់ បំពាក់​ដោយ​អាវុធ ដើម្បី​ត្រៀម​អន្តរាគមន៍​ក្នុង​គ្រោះទឹកជំនន់ ឬ​ត្រៀម​បង្ក្រាប​បាតុកម្ម​កើតមាន​?

​កងកម្លាំង​នគរបាល​ខេត្តកណ្តាល​ជាង​៥០០​នាក់​បំពាក់​ដោយ​អាវុធ​គ្រប់​ដៃ​ត្រូវបាន​ឯកឧត្តម ផៃ ប៊ុន​ឈឿន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ហៅ​ឲ្យ​មកជួបជុំ​ប្រមូល​ផ្តុំគ្នា​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​នៅវេលា​ព្រឹក​នា​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៣​នេះ ដោយ​ឯកឧត្តម​អភិបាល​ខេត្តកណ្តាល​អះអាង​ថា ជាការ​ត្រៀមកម្លាំង​ទប់ស្កាត់ និង​ជួយ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​ជួបប្រទះ​នឹង​គ្រោះធម្មជាតិ​ទឹកជំនន់​​ «Sic!»។​

​មន្ត្រី​ជំនាញ​ខាង​សន្តិសុខ​ដែល​ចូលនិវត្តន៍​ម្នាក់​បាន​និយាយថា កងកម្លាំង​នគរបាល​ជាង​៥០០​នាក់​នោះ​ត្រូវបាន​ថ្នាក់លើ​បញ្ជា​ឲ្យ​ត្រៀមកម្លាំង​រួចជាស្រេច​ដោយ​អះអាងថា ដើម្បី​ជួយ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុងករណី​ជួបប្រទះ​គ្រោះទឹកជំនន់​ជាយថាហេតុ​គឺជា​ប្រការ​ល្អ​ណាស់ ប៉ុន្តែ​គេ​ចាប់អារម្មណ៍​នឹង​ងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​កងកម្លាំង​ទាំងនោះ​បំពាក់​ដោយ​អាវុធ និង​គ្រាប់រំសេវ​គ្រប់​ដៃ និង​ពេញៗ​ខ្លួន​ទៅវិញ​? តើ​កងកម្លាំង​ទាំងនោះ​ទៅ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ហេតុការណ៍​មាន​គ្រោះទឹកជំនន់​តាមរបៀប​ណា​? ឬក៏​ជាការ​ត្រួតពិនិត្យ​ពល និង​ពង្រឹងកម្លាំង ដើ​ម្ប​ត្រៀម​ធ្វើ​សកម្មភាព​អ្វី​ផ្សេង​ក្រៅពីនេះ​? ​

ក្រុម​អ្នក​រិះគន់​មាត់ដាច​មួយចំនួន​បាន​និយាយថា តាម​ស្ថានភាព​ជាក់ស្តែង​របស់​ក​ង​កម្លាំង​នគរបាល​ជាង​៥០០​នាក់​នោះ​មិន​សម​នឹង​ត្រៀម​ប្រុង​ជើងការ​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​គ្រោះទឹកជំនន់​ជាយថាហេតុ​ទេ តែបើ​និយាយថា ត្រៀមកម្លាំង​ទុក​បង្ក្រាប​បាតុកម្ម​ដែល​កើតមាន​ជាយថាហេតុ ទើប​ត្រឹមត្រូវ​ជាង​ពីព្រោះ​មាន​អាវុធ និង​គ្រាប់រំសេវ​គ្រប់​ដៃ និង​ពេញៗ​ខ្លួន​ស្រាប់ ដែល​ផ្ទុយ​ពី​បណ្តា​ប្រទេស​មួយចំនួន ជាពិសេស​ប្រទេស​ចិន ប្រទេស​ជប៉ុន​ជាដើម​កងកម្លាំង​របស់​គេ​បំពាក់​ដោយ​សម្ភារៈ​បរិក្ខា​រ​សមស្រប​ទៅនឹង​គ្រោះធម្មជាតិ​ដែល​កើតមាន មិនមែន​បំពាក់អាវុធ និង​គ្រាប់រំសេវ​ជ្រែកៗ​ខ្លួន​ដូច​កងកម្លាំង​នគរបាល​ខេត្តកណ្តាល​នៃ​ប្រទេស​កម្ពុជា​នោះឡើយ​៕​

kptphoto

Filed in: Feature, ព័ត៌មានជាតិ

One Response to "កម្លាំង​នគរបាល​ជាង៥០០​នាក់ បំពាក់​ដោយ​អាវុធ ដើម្បី​ត្រៀម​អន្តរាគមន៍​ក្នុង​គ្រោះទឹកជំនន់ ឬ​ត្រៀម​បង្ក្រាប​បាតុកម្ម​កើតមាន​?"

  1. seyha says:

    ជាការកំរាមប្រជាជនស្រស់ៗ

     

Leave a Reply

Submit Comment

Recent Posts

Bookmark and Promote!

Pop Up Sidebar

Drag Widgets to this widget area from Dashboard -> Appearance -> Widgets

© ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 015 745 215 E-mail ៖ deumtnotnews@gmail.com
ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
Proudly designed by Theme Junkie.