ថ្ងៃ អង្គារ ទី ២៩ ខែ កក្កដា ឆ្នាំ 2014
0

វិធីថែ​ទាំសុខភាព​សម្រាប់អ្នក​ជម្ងឺលើស​ឈាម

​ជម្ងឺលើសឈាម​គឺជា​សម្ពាធ​ឈាម​នៅក្នុង​ខ្លួន​របស់​មនុស្ស​ឡើង​ខ្ពស់​ខុសពី​ធម្មតា​ដែល​អាចធ្វើឱ្យ​សរសៃឈាម​ក្នុង​ខួរក្បាល ស្ទះ​ឬ​ដាច់ អាចធ្វើឱ្យ​មនុស្ស​យើង​ស្លាប់​មួយ​ចំហៀង​ខ្លួន​។​ ហើយ​នៅពេលដែល​សម្ពាធ​ឈាម​ឡើង​ខ្លាំង អាចធ្វើឱ្យ​គាំងបេះដូង​ស្លាប់​ភ្លាមៗ​តែម្ដង​។​

​ ​ជម្ងឺលើសឈាម​គឺ​ទាមទារ​ការថែទាំ និង​ការព្យាបាល​អស់​មួយជីវិត ដោយ​អ្នក​ជម្ងឺ​ត្រូវ​កាត់បន្ថយ​ចំណីអាហារ​ណា​ដែល​សម្បូរ​ទៅដោយ​សារជាតិ​ប្រៃ ជាតិ​ស្ករ មិនត្រូវ​ទទួលទាន​ផ្អែម​ពេក​។ ហើយ​សូម​កាត់បន្ថយ​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ច្រើនពេក ត្រូវ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​។​

​ ​ការធ្វើ​លំ​ហាត់់ប្រាណ ដូចជា​ការដើរ​លឿន​ប្រមាណ​ជា​៣០​នាទី​នៅក្នុង​មួយថ្ងៃ​ឱ្យបាន​ជាប្រចាំ វា​មាន​សារៈប្រយោជន៍​ខ្លាំងណាស់​នៅក្នុង​ការជួយ​ធ្វើឱ្យ​អ្នក​ជម្ងឺលើសឈាម មិនសូវ​ឡើង​ទម្ងន់​ខ្លាំង អាចជួយ​ឱ្យ​សម្ពាធ​ឈាម​ចុះ​បាន​។ អ្នក​ជម្ងឺ​ត្រូវតែ​ទទួលទាន​ថ្នាំ​ឱ្យបាន​ទៀងទាត់​ទៅតាម​គ្រូពេទ្យ​ណែនាំ មិនត្រូវ​ធ្វេសប្រហែស​ឡើយ​។​

​ ​ត្រូវ​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ជា​រៀងរាល់​១​ខែម្ដង​ឬ​៣​ខែម្ដង ដើម្បី​ប្រើ​ថ្នាំ​។ សូម​ចៀសវាង​ការប្រើ​ថ្នាំ​ឱ្យ​ខ្លួនឯង​ផ្ទាល់​។​

​ ​ដើម្បី​ចៀសវាង​ការកើត​ជម្ងឺលើសឈាម លោកអ្នក​មិនត្រូវ​ទទួលទាន​ស្រា បារី​ច្រើន​ហួសកំណត់​នោះទេ​(​បន្ដិចបន្ដួច​បាន​) មិនត្រូវ​ទទួលទាន​ប្រៃ​ពេក​។​

​ ​ហើយ​ត្រូវ​ថែរក្សា​ទម្ងន់​កុំឱ្យ​ធាត់​ពេក ត្រូវ​កាត់បន្ថយ​នូវ​ភាព​មួម៉ៅ តានតឹង​។ ហើយ​ត្រូវ​ចេះ​សម្រួល​អារម្មណ៍​ខ្លួនឯង​កុំឱ្យ​ឆាប់​ខឹង​ច្រើនពេក​៕

healthy-1

 

Filed in: Feature, សុខភាព Tags: 

Leave a Reply

Submit Comment

Recent Posts

© ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 015 745 215 E-mail ៖ deumtnotnews@gmail.com
ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
Proudly designed by Theme Junkie.